Registration and Space Reservation for School Year 2020-2021

សេចក្តីជូនដំណឹង
ការបង់ប្រាក់កក់៥០ដុល្លារ ដើម្បីរក្សាកន្លែងសិក្សារបស់កូនលោក លោកស្រី
សម្រាប់ឆ្នាំសិក្សា ២០២០-២០២១

ដោយសារសាលាត្រូវការពេលវេលាច្បាស់លាស់ក្នុងការរៀបចំផែនការធនធានមនុស្ស ក៏ដូចជា ផែនការធនធានសិក្សា ដើម្បីឆ្លើយតបទៅនឹងចំនួនសិស្សចុះឈ្មោះចូលរៀនពិតប្រាកដ សម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១ សាលាអន្តរជាតិ ស៊ី អាយ អេ ភីភី មានកិត្តិយស សូមគោរពអញ្ជើញមាតាបិតា និងអ្នកអាណាព្យាបាលមកបង់ប្រាក់កក់កន្លែងចំនួន៥០ដុល្លារអាមេរិក សម្រាប់កូនរបស់លោកអ្នក។
ការចុះឈ្មោះដើម្បីកក់កន្លែងនេះ ត្រូវបានបន្តរហូតដល់ ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលា ម៉ោង៥ល្ងាច ដោយសារការព្យាយាមសម្របសម្រួល និងខិតខំប្រឹងប្រែងរបស់សាលា ក្នុងពេលវិបត្តិកូវីដ ១៩។
មាតាបិតា និងអ្នកអាណាព្យាបាលដែលបានកក់កន្លែងរួចហើយ និងមិនទាន់បានបង់ថ្លៃសិក្សា អាចរក្សាទុកកន្លែងបានចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ប៉ុន្តែពីថ្ងៃទី១៦ ខែកក្កដា រហូតដល់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ សូមអញ្ជើញមកចុះឈ្មោះចូលរៀនរបស់កូនលោកអ្នកឱ្យបានទាន់ពេលវេលា ហើយប្រាក់ដែលបានកក់៥០ដុល្លារអាមេរិកនេះ នឹងត្រូវបង្វិលជូនវិញនៅពេលដែលលោក លោកស្រីត្រូវបង់ថ្លៃសាលាលើកទី១ សម្រាប់ខែកញ្ញា ឆ្នាំ២០២០។ 
នៅក្រោយថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ សាលានឹងមិនទទួលខុសត្រូវចំពោះកន្លែងរបស់កូនលោកអ្នកទេ ដោយសារកន្លែងមានកំណត់ និងសូមមេត្តាយោគយល់។ 
ផ្ទុយទៅវិញ ក្នុងករណីដែលមាតាបិតា និងអ្នកអាណាព្យាបាលដែលបានបង់ប្រាក់កក់កន្លែងរួចហើយ ប៉ុន្តែខកខានមិនបានបង់ថ្លៃសិក្សាចូលរៀនរបស់កូនៗតាមពេលវេលាដែលបានកំណត់ខាងលើ សាលានឹងមិនប្រគល់ថ្លៃប្រាក់កក់៥០ដុល្លារអាមេរិកជូនវិញទេ ។ 
សូមមេត្តាជ្រាបជាព័ត៌មាន និងសូមអរគុណ! 
                                                          

      ថ្ងៃច័ន្ទ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
                                                                     រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០

                                                                                                                                           គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ភីភី

Announcement
Registration and Space Reservation for School Year 2020-2021

Dear Valued Parents,

Due to capacity, resources and staff planning requirements that are needed to adequately meet the demand for student services for the School Year 2020-2021, CIA PP International School wishes to invite parents to pay the 50 USD registration fee in order to secure their child(ren)’s spot at CIA PP. CIA PP will be accepting payments up until Wednesday, 15 July 2020 at 5PM.

Parents/guardians who have already paid the registration fee have reserved the space for their child(ren) until Wednesday, 8 August and the paid 50 USD will be credited to the first installment of the tuition fee for September 2020. Please kindly pay the tuition fee before the due date which is Wednesday, 8 August 2020

We wish to inform parents that delayed payment of tuition fees (after 8 August 2020), will mean that the space will no longer be reserved due to limited capacity and the paid registration fee will not be refunded. 


Yours truly,
CIA PP International School

How to register
Call us today at

Tel.: +855 (0)70/077 861 333 or +855 (0)70/077 862 333
Or Email: ciapp.info@ciaschool.edu.kh

របៀបក្នុងការចុះឈ្មោះចូលរៀន
សូមទំនាក់ទំនងមកកាន់សាលានៅថ្ងៃនេះតាមរយៈ

លេខទូរសព្ទ៖ +855 (0)70/077 861 333 និង +855 (0)70/077 862 333
ប្រអប់សារអេឡិចត្រូនិច៖  ciapp.info@ciaschool.edu.kh