Official Reopening Approval

ជូនចំពោះមាតាបិតា និងអ្នកអាណាព្យាបាលសិស្សជាទីគោរព
សាលា អន្តរជាតិ  ស៊ី អាយ អេ ហ្វឺសត៍ សែន សុខ មាន កិត្តិយស និង សេចក្ដី សោមនស្ស រីករាយ  ជម្រាប ជូន មាតា បិតា  អ្នក អាណាព្យាបាល សិស្ស ចាប់ ពី កម្រិត មត្តេយ្យ K3, K4 និងK5 ដល់ បឋម សិក្សា ថ្នាក់ ទី១ ទី២ និង ទី ៣ ឱ្យ បាន ជ្រាប ថា៖  ដោយ យោង លិខិតលេខ៤៣៣៤ អយក.រប របស់ ក្រសួង អប់រំ  យុវជន និង កីឡា ចុះថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២០ ត្រូវ នឹង ថ្ងៃ អង្គារ ១៣រោច ខែ ភទ្របទ  ឆ្នាំ ជូត ទោស័ក  ព.ស.២៥៦៤ ក្រសួង បាន អនុញ្ញាត ឱ្យ សាលា ទទួល សិស្ស ចាប់ ពី  កម្រិត មត្តេយ្យ K3, K4 និងK5  រហូត ដល់ បឋម សិក្សា ថ្នាក់ ទី១ ទី២ និង ទី ៣ អាច មក សិក្សា ដោយ ផ្ទាល់ ពេញ លេញ នៅ សាលា  ដោយ ក្នុង មួយ ថ្នាក់ អាច មាន សិស្ស ចាប់ ពី ១៥ ទៅ ២៤ នាក់។  

តាម រយៈ ការ អនុញ្ញាត ជា ផ្លូវ ការ នេះ  សិស្ស ចាប់ ពី  កម្រិត មត្តេយ្យ K3, K4 និងK5  រហូត ដល់ បឋម សិក្សា ថ្នាក់ ទី១ ទី២ និង ទី ៣ មិន តម្រូវ ឱ្យ សិក្សា ឆ្លាស់ វេន គ្នា រវាង ការ សិក្សា នៅ សាលា ដោយ ផ្ទាល់  និង ការ សិក្សា តាម អនឡាញ ទៀត នោះ ទេ។ សិស្សានុសិស្ស ក្នុង កម្រិត ដូច បាន រៀបរាប់ ខាង លើ អាច សិក្សា ពេញ លេញ នៅ សាលា ដោយ ផ្ទាល់ រៀង រាល់ សប្ដាហ៍ ចាប់ ពី ថ្ងៃ ចន្ទ  ទី ២៨ ខែ កញ្ញា ឆ្នាំ២០២០ នេះ តទៅ  ។   ដោយ ឡែក សម្រាប់ សិស្សានុសិស្ស  ក្នុង កម្រិត ដូច បាន រៀបរាប់ ខាង លើ    ដែល បាន ជ្រើសរើស យក ជម្រើស ការ សិក្សា តាម     
 អនឡាញ  សុទ្ធ ត្រូវ បាន លើក ទឹកចិត្ត ឱ្យ ប្ដូរ មក សិក្សា នៅ សាលា ដោយ ផ្ទាល់ វិញ ។
Dear Valued Parents
CIA FIRST International School, Sen Sok is pleased to inform our school community that we have received the official letter of permission from the Ministry of Education, Youth and Sport to teach up to 24 students per classroom onsite at CIA FIRST International School Sen Sok. This applies to all students of Kindergarten 4 to Grade 8.

Yours truly,
CIA FIRST International School

MOEYS OFFICIAL ANNOUNCEMENT