MAP TESTING FOR GRADE 3 TO GRADE 6 ON JUNE 2020

                                                                                     3rd June 2020

 

Dear Parent/Guardians,

The school community is hoping that you are all well, safe, and healthy as we approach the end of this academic year 2019-2020. 

I would like to take this time to share with you important information about the coming weeks. On June 15, 16, 17 and 19,  the school will hold an online Measures of Academic Progress (MAP) testing. In order to ensure remote testing, we are requesting your support on this process by:

 

  1. Downloading the NWEA MAP locked browser in Chrome.  The full instruction is attached at the back of this letter.
  2. Reminding your child to adhere to the school’s academic integrity policy. 
  3. Setting an appropriate and quiet space for testing. 
  4. Allowing your child to take one test per day. The schedule will be sent through your child’s Google Classroom.


If you feel that you won’t be able to support your child with the process mentioned above, we would offer you the option to delay and take the MAP test during summer school.  However, the testing might still be online. 

Please do not hesitate to contact me via email if you have any questions or concerns. 

Note: The test is not included in the student grade books.

 

Sincerely yours,

Betina Fuentes
School Principal
betina.fuentes@ciaschool.edu.kh

                         ថ្ងៃ ពុធ ១៣ កើត ខែ ជេស្ឋ ឆ្នាំ ជូត ព.ស. ២៥៦៤                                               ភ្នំពេញថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២០  

គោរពជូនចំពោះមាតាបិតា ឬអាណាព្យាបាលជាទីមេត្រី

គណៈគ្រប់គ្រងសាលាសង្ឃឹមថាលោក-លោកស្រីមានសុខភាព និងសុវត្ថិភាពល្អខណៈពេលដែលឆ្នាំសិក្សា ២០១៩-២០២០ ជិតត្រូវបានបញ្ចប់នាពេលខាងមុខនេះ។

ខ្ញុំសូមយកឱកាសនេះដើម្បីជម្រាបជូនដំណឹងដល់លោក-លោកស្រីនូវព័ត៌មានដ៏សំខាន់ដែលនឹងត្រូវប្រព្រឹត្តទៅក្នុងសប្តាហ៍ខាងមុខនេះ។ នៅថ្ងៃទី ១៥ ១៦ ១៧ និង១៩ ខែមិថុនា សាលានឹងចាប់ផ្តើមការធ្វើតេស្តដើម្បី វាស់ស្ទង់សមត្ថភាពនៃការសិក្សារបស់ប្អូនៗសិស្សានុសិស្ស (MAP Test) តាមប្រព័ន្ធអុីនធីណែត។ ដើម្បីប្រាកដឲ្យមានការប្រឡងពីចម្ងាយបានល្អប្រសើរ យើងខ្ញុំសំណូមពរឲ្យមានការជួយជ្រោមជ្រែងពីសំណាក់មាតាបិតា និងអាណាព្យាបាលទៅតាមដំណើរការដូចខាងក្រោម៖

  1. ទាញយកកម្មវិធីធ្វើតេស្តពីគេហទំព័រ NWEA MAP ដាក់នៅក្នុង Chrome ។ សូមអានការណែនាំដែលមានភ្ជាប់នៅ ខាងក្រោយសំបុត្រនេះ។
  2. សូមឲ្យបុត្រាបុត្រីរបស់លោក-លោកស្រីធ្វើគោរពទៅតាមគោលការណ៍សុចរិភាពរបស់សាលា។
  3. សូមរៀបចំកន្លែងធ្វើតេស្តរបស់បុត្រាបុត្រីលោក-លោកស្រីឲ្យបានសមរម្យ និងមានទីតាំងស្ងៀមស្ងាត់។ 
  4. សូមឲ្យបុត្រាបុត្រីរបស់លោក-លោកស្រីធ្វើតេស្តមួយក្នុងមួយថ្ងៃ ហើយកាលវិភាគនឹងផ្ញើជូនតាមរយៈ កម្មវិធី Google Classroom របស់បុត្រាបុត្រីលោក-លោកស្រី។ 

ប្រសិនបើលោក-លោកស្រីមានយល់ថាពុំមានលទ្ធភាពជួយជ្រោមជ្រែងបុត្រាបុត្រីលោក-លោកស្រីទៅតាមដំណើរការដែលបានរៀបរាប់ខាងលើនេះទេ សាលានឹងផ្តល់ជម្រើស «ពន្យាពេលការធ្វើតេស្ត» (MAP Test) នេះក្នុងអំឡុង ពេលវគ្គបំប៉ន វិស្សមកាល (Summer School) វិញ។ ក៏ប៉ុន្តែការធ្វើតេស្តគឺអាចនៅតែធ្វើតាមរយៈពីចម្ងាយ (Online) ដដែល។

ប្រសិនបើលោក-លោកស្រីមានសំនួរ ឬចម្ងល់លើចំណុចណាមួយសូមធ្វើការទំនាក់ទំនងមកខ្ញុំតាមរយៈអុីម៉ែល។

ចំណាំ៖ តេស្តនេះគឺមិនរាប់បញ្ចូលក្នុងរបាយការណ៍ពិន្ទុសិស្សឡើយ។

 

ដោយក្តីគោរពពីខ្ញុំ

Betina Fuentes
នាយិកាសាលា
betina.fuentes@ciaschool.edu.kh