Announcement to CIA PP Family April 22,2020

Statement by the School Leadership 
The new discount on tuition fees for all families replaces the prior announcement of 200 scholarships.  


សេចក្តីថ្លែងការណ៍របស់គណៈគ្រប់គ្រងសាលា

អាហាររូបករណ៍ចុះថ្លៃសិក្សា៥០%ចំនួន២០០កន្លែងត្រូវបានជំនួសដោយការចុះថ្លៃសិក្សាសម្រាប់សិស្សានុសិស្សទាំងអស់។

សេចក្តីថ្លែងការណ៍របស់គណៈគ្រប់គ្រងសាលា
ស្ដីពី
ដំណោះស្រាយជូនចំពោះមាតាបិតា អ្នកអាណាព្យាបាលសិស្ស ក្នុងពេលប្រឈមនឹងការរីករាលដាល
នៃជំងឺកូវីដ-១៩

មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សនៃ សាលាអន្តរជាតិ ស៊ី អាយ អេ ភីភី ជាទីគោរពរាប់អាន!
យើងខ្ញុំក៏ដូចជាគណៈគ្រប់គ្រងសាលាពិតជាមានក្តីសោមនស្សរីករាយ និងសូមកោតសរសើរ ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សក្នុងការរៀនសូត្រពីចម្ងាយ និងសូមថ្លែងអំណរគុណចំពោះ ការ ចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្សក្នុងពេលប្រឈមនឹងការរីកដាលនៃជំងឺកូវីដ-១៩។  ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស សាលាសូមផ្តល់ជូន នូវលទ្ធភាពដែលខ្លួនអាចធ្វើបាន ក្នុងដំណាក់កាលនេះដូចខាងក្រោម៖
១. ការស្នើសុំចុះថ្លៃសិក្សា ៥០% របស់មាតាបិតា និងអ្នកអាណាព្យាបាល

សាលាមិនមានលទ្ធភាពបញ្ចុះជូន៥០% សម្រាប់សិស្សទាំងអស់គ្នាបានទេ ប៉ុន្តែសាលាបានសម្រេច បញ្ចុះតម្លៃភាគរយជារួម ក្នុងន័យអនុវត្តការទទួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុនធុរកិច្ច (Corporate Social Responsibility)គឺ៖

-សម្រាប់កម្រិតមត្តេយ្យសិក្សា(K3-K4-K5) សាលាបញ្ចុះតម្លៃជូន ២៥% សម្រាប់ខែមេសា ឧសភា និងមិថុនា

-សម្រាប់កម្រិតបឋមសិក្សាដល់វិទ្យាល័យ (ថ្នាក់ទី១ ដល់ ថ្នាក់ទី១២) សាលាបញ្ចុះតម្លៃជូន ១៥% សម្រាប់ខែមេសា ឧសភា និងមិថុនា

បន្ថែមពីលើនេះទៀត សាលាក៏ផ្តល់ជូនផងដែរនូវការមិនបង់ថ្លៃសេវារថយន្តដឹកជញ្ជូនសិស្សា នុសិស្ស ក្នុងកំឡុងពេលប្រឈមនឹងជំងឺកូវីដ-១៩ និងការចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២០ – ២០២១ ដោយមិនគិតថ្លៃ សម្រាប់សិស្សចាស់។

២. ការស្នើសុំផ្អាកថ្នាក់មត្តេយ្យសិក្សា(K3-5) របស់មាតាបិតា និងអ្នកអាណាព្យាបាល៖
សាលាឯកភាព និងអនុញ្ញាតឱ្យផ្អាកបាន ហើយនៅពេលចូលឆ្នាំសិក្សាថ្មី២០២០-២០២១វិញគឺ៖
-ចំពោះថ្នាក់មត្តេយ្យ K3 និង K4 សាលាអនុញ្ញាតឱ្យឡើងថ្នាក់ដោយស្វ័យប្រវត្តិ
-សម្រាប់ថ្នាក់មត្តេយ្យK5 សាលាតម្រូវឱ្យធ្វើតេស្តដើម្បីឡើងថ្នាក់ទី១(Grade 1) ដោយសារត្រូវឆ្លង ភូមិសិក្សា ពីមត្តេយ្យសិក្សាចូលបឋមសិក្សា
-ដោយឡែក សម្រាប់មាតាបិតា និងអ្នកអាណាព្យាបាលដែលបានបង់ថ្លៃសាលាពេញមួយឆ្នាំសម្រាប់ថ្នាក់ មត្តេយ្យសិក្សា(K3-5) ហើយសម្រេចចិត្តផ្អាកការសិក្សារបស់កូន សាលានឹងរក្សាថ្លៃសិក្សាដែលបង់រួច ទុកសម្រាប់ឆ្នាំសិក្សាថ្មីខាងមុខ។
កត្តាទាំងនេះ គឺជាការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់សាលាពីព្រោះថាសិស្សក្នុង១ ថ្នាក់ កម្រិតមត្តេយ្យ(K3-5) ទោះបីមានចំនួនសិស្សតិចឬច្រើន គ្រូនៅតែបង្រៀន ហើយមិនត្រូវបានកាត់ ប្រាក់ខែទាំងគ្រូ ទាំងជំនួយការបង្រៀន បុគ្គលិកសិក្សាខ្មែរ និងបរទេស។ 

៣. ការស្នើសុំផ្អាកការសិក្សា ប្រសិនបើប្រទេសត្រូវបានដាក់ក្នុងគ្រាអាសន្ន របស់មាតាបិតា និង អ្នកអាណាព្យាបាល

ចំពោះចំណុចនេះ សាលាគ្មានសិទ្ធិសម្រេចទេ ហើយសាលានឹងគោរពតាមការណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា។
យើងខ្ញុំជឿជាក់ថាមាតាបិតា និងអ្នកអាណាព្យាបាលនឹងបន្តចូលរួមទាំងអស់គ្នាក្នុងគ្រាលំបាក មួយរយៈពេលខ្លីពីខែមេសារហូតដល់ខែមិថុនាមុននឹងវិស្សមកាលមកដល់ ដើម្បីរក្សាបាននូវគុណភាពនៃ ការអប់រំដែលមាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូបបានទទួលស្គាល់ និងបានជ្រើសរើស ការរៀនសូត្រនៅសាលារបស់យើងខ្ញុំ។ យើងខ្ញុំសុំការយោគយល់អធ្យាស្រ័យពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាល ចំពោះការដែលសាលាមិនមានលទ្ធភាពផ្តល់ជូនបានពេញលេញតាមសំណើ របស់លោក លោកស្រី។
យើងខ្ញុំសង្ឃឹមថាមាតាបិតា និងអ្នកអាណាព្យាបាលសិស្សគ្រប់រូបបន្តសហការគាំទ្រ និងជំរុញ លើកទឹកចិត្តបុត្រធីតាបន្ថែមទៀត ដើម្បីជំរុញប្រសិទ្ធភាពនៃការអប់រំពីចម្ងាយនេះ ដោយក្ដីយោគយល់ និងសហការល្អ។

 

                                                                      ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣
                                                  រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០

Statement by the Board of Directors 
on CIA PP’s Solutions to Parent's Request in the midst of COVID-19

Dear Valued Parents and guardians of CIA PP International School,

We are pleased to acknowledge the efforts of students in continuing online learning and our sincere appreciation to parents for engaging and supporting your kids’ distance learning in the face of Covid-19. 

To help lift the financial burdens of families during this unprecedented crisis, we would like to contribute as follows:

1. Parents’ request for 50% tuition fee 

We are unable to offer 50% tuition fee discount for all but we have decided to  offer a certain percentage of discount for all students of all grade levels to take part in corporate social responsibilities within this crisis situation:

  • 25% tuition fee discount for all K2-K5 students (April, May and June)
  • 15% tuition fee discount for all G1-G6 students (April, May and June)

In addition, the school will also offer a waiver of re-enrollment fees for the upcoming new academic year 2020-2021, for CIA PP existing students. The school bus fees are also waived during the COVID-19 crisis.

2. Parents’ request for suspending K2 to K5 kids online learning

For parents who think that they do not have enough time and capacity to help teach their child(ren) or their child(ren) cannot learn at home, the school has permitted a suspension. At the start of the new school year, K2, K3, and K4 students will automatically progress to the next level. 
K5 students, as they will be changing school levels, will be required to sit a test in order to determine eligibility to study in Grade 1. 
For parents who have already paid the school fee for one year of school and have decided to suspend their child(ren)’s learning, the school will keep the remaining amount for the upcoming school year. This amount will be deferred to contribute to next school year’s tuition fee.
The school has also kept its commitment to all of its local and international staff at this time, retaining full salaries for all employed at CIA PP in order to maintain and embrace the high quality of education in spite of the fact that there are lower numbers of students per class due to the suspension. 

3. Parents’ request to terminate online learning of all grade levels if the country is put in the state of emergency

Regarding this point, we would like to stress that we do not have total autonomy as to whether our online learning remains ‘’opened’’ or ‘’closed’’. We will respect the instruction of the Ministry of Education, Youth, and Sport.

We believe that parents and guardians together with the school will go through this hardship with mutual understanding and support from April until the end of June. We sincerely thank parents and guardians for trusting the CIA PP. Also, we seek for your kind understanding that we cannot fully meet your request of 50% tuition fee discount for all students.

We hope that you would still continue to engage and support your kids online learning with mutual understanding and good cooperation. 

Yours truly, 
CIA PP

FAQs regarding discount

១. តើការបញ្ចុះតម្លៃមានរយៈពេលប៉ុន្មាន?
ការបញ្ចុះតម្លៃនេះអនុវត្តបានសម្រាប់ខែមេសា ឧសភា និងមិថុនា ឆ្នាំ ២០២០

២.តើខ្ញុំនឹងទទួលបានការបញ្ចុះតម្លៃដែរឬទេប្រសិនបើខ្ញុំបានបង់ថ្លៃសិក្សាសម្រាប់ឆមាសឬឆ្នាំ រួចហើយ?
ត្រូវហើយអាណាព្យាបាលទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃសម្រាប់រយៈពេលដែលនៅសល់ នៃឆ្នាំសិក្សា។ CIA PP  នឹងបន្ថែមចំនួនទឹកប្រាក់ដែលបានបញ្ចុះតម្លៃ ជាឥណទានសម្រាប់ការបង់ថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាបន្ទាប់។

៣.ខ្ញុំបានផ្អាកការសិក្សាកូនរបស់ខ្ញុំជាបណ្តោះអាសន្នតើខ្ញុំអាចចុះឈ្មោះ និងទទួលបានការបញ្ចុះតម្លៃនេះដែរឬទេ?
ត្រូវហើយ។ លោក លោកស្រីអាចទទួលបានការបញ្ចុះតម្លៃនេះនៅពេលដែល ចុះឈ្មោះកូនរបស់ លោក លោកស្រីឡើងវិញ នៅ CIA PP ។

៤. ចុះចំពោះឪពុកម្តាយដែលបានចុះឈ្មោះចូលរៀននៅឆមាសទី ២វិញ?
ការបញ្ចុះតម្លៃនេះផ្ដល់ជូនចំពោះអ្នករាល់គ្នា។

៥.ប្រសិនបើខ្ញុំមានការបញ្ចុះតម្លៃស្រាប់រួចហើយតើខ្ញុំមានសិទ្ធទទួលបានការបញ្ចុះតម្លៃបន្ថែមដែរឬទេ?
ត្រូវហើយការបញ្ចុះតំលៃនេះផ្ដល់ជូនចំពោះចំនួនទឹកប្រាក់ដែរនៅសល់ស្រាប់ (បន្ទាប់ពីការបញ្ចុះតម្លៃណាមួយដែលអ្នកមាន)
ឧទាហរណ៍ៈថ្លៃសិក្សាពេញ ២០០ ដុល្លារ។ ការបញ្ចុះតម្លៃដែលមានស្រាប់ គឺ៥០% ហើយប្រាក់ដែលនៅសល់គឺ ១០០ ដុល្លារ។ ការបញ្ចុះតម្លៃបន្ថែម២៥%ទៅលើទឹកប្រាក់ដែលនៅសល់ ១០០ដុល្លារ= ២៥ដុល្លារ ដូចនេះ ទឹកប្រាក់ដែលត្រូវបង់បន្ទាប់ពីការបញ្ចុះតម្លៃ២៥%គឺ ៧៥ដុល្លារ

៦. តើមានការគិតថ្លៃសេវាចុះឈ្មោះចូលរៀនម្តងទៀតទេសម្រាប់ឆ្នាំសិក្សាក្រោយ?
មិនមានការបង់ថ្លៃការចុះឈ្មោះចូលរៀនឡើងវិញទេសម្រាប់សិស្សចាស់និងសិស្សដែលបានផ្អាកការសិក្សាជាបណ្ដោះអាសន្ន។

៧. តើសិស្សមត្តេយ្យ k2; k3 និងមេតេយ្យk4  ដែលបានឈប់រៀនជាបណ្តោះអាសន្ន ដោយសារជំងឺរាតត្បាតកូវីត ១៩ នៅតែអាចចុះឈ្មោះចូលរៀនម្ដងទៀត ដោយមិនចាំបាច់ធ្វើតេស្តនិងបង់ថ្លៃការចុះឈ្មោះចូលរៀនបានដែរឬទេ?

ត្រូវហើយ! សិស្សមត្តេយ្យ k2; k3 និងមត្តេយ្យk4 នៅតែអាចចុះឈ្មោះចូលរៀនឡើងវិញដោយមិនចាំបាច់ធ្វើតេស្ត ឬបង់ថ្លៃចុះឈ្មោះម្ដងទៀត។ ចំពោះសិស្សមត្តេយ្យk5នឹងត្រូវធ្វើតេស្តម្តងទៀតប៉ុន្តែការចុះឈ្មោះនឹងមិនត្រូវបានគិតសេវានោះទេ។ 

៨. ចុះយ៉ាងណាចំពោះឪពុកម្តាយដែលបានបង់ប្រាក់រួចហើយសម្រាប់ខែមេសា?
យើងនឹងបន្ថែមចំនួនទឹកប្រាក់ដែលបានបញ្ចុះពីការទូទាត់ខែមេសានោះទៅជាឥណទានសម្រាប់ការបង់ថ្លៃសេវាខែឧសភាបន្ថែមពីលើការបញ្ចុះតម្លៃនៅខែឧសភា។

៩. តើខ្ញុំនៅតែអាចបង់រំលស់បានដែរឬទេ?
ការផ្តល់ជូនឪពុកម្តាយដែលមានបញ្ហាហិរញ្ញវត្ថុដើម្បីពន្យាពេលបង់ថ្លៃសិក្សារហូតដល់ ៥០% ដល់ឆ្នាំសិក្សាបន្ទាប់និងបង់រំលស់រហូតដល់ ១២ ខែនៅតែមានសុពលភាព។

១០. កូនរបស់ខ្ញុំរៀនថ្នាក់LSP និង ថ្នាក់បំប៉នខ្មែរ តើខ្ញុំនៅតែត្រូវបង់ថ្លៃសិក្សាដែឬទេ?
ថ្នាក់LSP នឹងដំណើរការជាធម្មតា ហើយថ្លៃឈ្នួលសម្រាប់ខែ មេសា ឧសភា និងមិថុនានឹងត្រូវបានលើកលែង។

១១. តើខ្ញុំត្រូវបង់ថ្លៃសេវាឡានសាលាដែរឬទេ?
អ្នកមិនចាំបាច់បង់ថ្លៃសេវាឡានសាលានោះទេប្រសិនបើកូនរបស់អ្នកមិនបានជិះឡានសាលា។

1. What time period does the discount cover? 
The discount is applicable for April, May and June 2020

2Will I get the discount if I have paid for the semester or year?
Yes, all families will get the discount for the remainder of the school year. CIA PP will add the discounted amount as credit for payment of fees for next school year.

3. I have temporarily dropped my child(ren) can I re-enrol and avail of the discount?
Yes! You can use the discount from the time you re-enrol your child(ren) at CIA PP. 

4. What about parents who have enrolled in the 2nd semester?
The discount applies to everyone.

5. If I already have a discount am I still eligible?
Yes, the discount applies to your existing net fee (after any discount you may already have)

Example: Full Fee $200, existing discount 50%, Net fee after discount is $100. Apply 25% discount on $100 = $25, Total pay only $75 after 25% discount.

6. Is there a re-enrollment fee for next school year? 
There is no re-enrolment fee for existing students, including students who’ve been temporarily dropped.

7. Can K2, K3, and K4 students who temporarily dropped out of school due to the COVID-19 pandemic still re-enroll without retesting and without paying a registration fee?
Yes! K2, K3, and K4 students can still re-enroll without sitting the test or paying for the registration fee. K5 students will have to sit a retest but can also re-enroll without the enrollment fee or the new registration fee.

8. What about the parents who already paid for April? 
We will add the discounted amount from April payment as credit for payment of fees for May in addition to May discount.

9. Can I still pay in installments?
The offer to parents in financial distress to delay tuition fee payment of up to 50% to the next school year and pay in up to 12 installment is still valid.

10. My child(ren) take LSP, do I still have to pay for this class?
Classes will proceed as normal and fees for April, May and June are waived.  

11. Do I have to pay the bus fee?
Not as long as the bus service is not used by your child(ren).